ការប្រារព្ធខួបលើកទី​៤០ នៃថ្ងៃជ័យជម្នះ៧ មករា

នៅល្ងាចថ្ងៃទី​ ៥ ខែមករា ឆ្នាំ​២០១៩ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានរៀបចំពិធីជួបជុំ ដើម្បីចែករំលែកបទពិសោធន៍ដល់ប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសជប៉ុន ជាពិសេសយុវជន អោយកាន់តែយល់ច្បាស់អំពីអត្ថន័យជាប្រវត្តិសាស្រ្តនៃទិវាជ័យជម្នះ ៧ មករា ក៏ដូចជាអបអរសាទរខួប​ ៤០​ ឆ្នាំទិវាជ័យជម្នះ​ ៧​ មករា និងសមិទ្ធផលដែលយើងទទួលបាន​ប្រកបដោយមោទនភាព ក្នុងរយៈពេល​ ៤០​ ឆ្នាំកន្លងទៅនេះ ជាពិសេសនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការអភិវឌ្ឍសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការរីកចំរើននៃនយោបាយការបរទេស ។

អ្នកចូលរួមក្នុងកម្មវិធីនេះមានចំនួន១១០នាក់ ក្នុងនោះមាននិស្សិត សហគមន៍ខ្មែរ និងកម្មសិក្សាការី  ហើយបានសំដែងការដឹងគុណចំពោះថ្ងៃ​ ៧​ មករា​ បញ្ជាក់អំពីសារសំខាន់នៃសន្តិភាព និងបានឯកភាពគ្នាចូលរួមថែរក្សាសន្តិភាពដែលយើងទទួលបានដោយលំបាកនេះអោយបានគង់វង្ស។

ក្រោយពីកិច្ចប្រជុំ ស្ថានទូតបានអញ្ជើញអ្នកចូលរួមទាំងអស់ពិសាអាហារសាមគ្គីនៅស្ថានទូត។