តំណាងរាស្រ្តហត្ថលេខីចំនួន ៨៧ រូប ផ្ដួចផ្ដើមធ្វើសេចក្ដីស្នើច្បាប់ស្ដីពី វិសោធនកម្មមាត្រា៤៥ ថ្មី (ស្ទួន) នៃច្បាប់ស្ដីពីគណបក្សនយោបាយ

នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ តំណាងរាស្ត្រហត្ថលេខីកម្ពុជាចំនួន៨៧រូប បានផ្តួចផ្តើមធ្វើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្នុងគោលបំណងបើកលទ្ធភាពឲ្យបុគ្គលដែលត្រូវបានតុលាការហាមឃាត់ការធ្វើសកម្មភាពនយោបាយ អាចទទួលបាននីតិសម្បទាឡើងវិញ។ វិសោធនកម្មនេះនឹងបន្ថែមវាក្យខណ្ឌខាងក្រោមចូលក្នុងមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ៖
“បុគ្គលដេលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះនឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តីតាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ”។

カンボジア国会議員の署名者の87人は、2018年12月3日に、裁判所からの禁止を受けた者が政治活動を行うことを可能にするために、新しい政党法第45条の改正案を提起した。この改正案は、新しい政党法第45条(重複)に以下の文章を追加します。
「裁判により政治的行動を禁止された者は、政党を設立したり、政党に参加したり、選挙に出馬したり、政党を支持または反対したりすることはできない。このように裁判により政治的行動を禁止された者は、最高裁判所判決によって定められた禁止期間の終了後、または国王が内務大臣の要請により総理大臣の要請に承認する場合にあいて、政治的行動を再開できる。