Statement of the Royal Government of Cambodia on Further Steps to Strengthen Democracy and Political Space

ដើម្បីការពារសន្តិភាព ស្ថិរភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ជំរុញការអភិវឌ្ឍ និងលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងក្នុងគោលដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសនយោបាយ លំហរប្រជាធិបតេយ្យ ការអនុវត្តនូវសិទ្ធិសេរីភាពស្របច្បាប់របស់ប្រជាពលរដ្ឋគ្រប់រូប និងក្នុងស្មារតីបង្រួបបង្រួមជាតិ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តជំហរ និងវិធានការដូចតទៅ៖
១.ការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ គ្មានអំពើហិង្សា និងតម្លាភាព ដោយមានគណបក្សនយោបាយចំនួន២០ចូលរួម និងមានអ្នកចូលរួមបោះឆ្នោត៨៣.០២%។ រដ្ឋសភាជាតិកម្ពុជាកំពុងសិក្សាបញ្ញាត្តិច្បាប់ផ្សេងៗ ដើម្បីអនុញ្ញាតឱ្យបុគ្គលដែលជាប់បម្រាមសកម្មភាពនយោបាយ អាចចាប់ផ្តើមសកម្មភាពនយោបាយឡើងវិញ។ 
រាជរដ្ឋាភិបាលបានបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងបង្កើតវេទិកាពិគ្រោះយោបល់សាធារណៈ ក្នុងកិច្ចដំណើរការបង្កើតច្បាប់ និងគោលនយោបាយ និងបានអំពាវនាវឱ្យអង្គតុលាការពន្លឿននីតិវិធីសវនការរបស់បុគ្គលដែលជាប់បណ្តឹងនៅតុលាការ ឬត្រូវបានគេចោទប្រកាន់ស្របតាមនីតិវិធីតុលាការ ដើម្បីការពារសិទ្ធិពួកគាត់។
២. ដើម្បីលើកកម្ពស់ភាពជាដៃគូពិតប្រាកដជាមួយអង្គការ សង្គមស៊ីវិល រាជរដ្ឋាភិបាលបាន
-លុបចោលនូវបញ្ញាត្តិតម្រូវឱ្យអង្គការសង្គមស៊ីវិលជូនដំណឹងអាជ្ញាធរមូលដ្ឋាន៣ថ្ងៃមុន នឹងរៀបចំសកម្មភាពផ្សេងៗ។
រៀបចំវេទិការពិគ្រោះយោបល់ទៀងទាត់ជាមួយសង្គមស៊ីវិល រៀងរាល់៦ខែម្តង ឬនៅពេលចាំបាច់។ វេទិកាពិគ្រោះយោបល់ទី២គ្រោងរៀបចំឡើងនៅខែមករា ឆ្នាំ២០១៩។ 
-បង្កើតក្រុមការងារអន្តរក្រសួងដឹកនាំដោយក្រសួងមហាផ្ទៃ ដើម្បីដោះស្រាយសំណើ និងកង្វល់របស់អង្គការសង្គមស៊ីវិល រួមទាំងបញ្ហាពាក់ព័ន្ធនឹងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល
-ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏នឹងរៀបចំវេទិកាពិគ្រោះយោបល់ជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិផងដែរ។
៣. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបង្កើតក្រុមការងាររៀបចំវេទិកាពិគ្រោះយោបល់ជាមួយអង្គការអាជីព តំណាងនិយោជិកនិងនិយោជក ភាគីពាក់ព័ន្ធ។ រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ដើម្បីពន្លឿនដំណោះស្រាយសម្រាប់សហជីពដែលជាប់បណ្តឹងនៅតុលាការ។
៤. រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ក្នុងការលើកតម្កើងសេរីភាពសារព័ត៌មាន និងសេរីភាពក្នុងការបញ្ជេញមតិ។ ពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការរឹតត្បិតសេរីភាពសារព័ត៌មាននៅកម្ពុជា ការពិតគឺដូចខាងក្រោម៖ 
-ព្រឹត្តិប័ត្រព័ត៌មានឌឺខេមបូឌាដេលីដែលបានបិទដោយខ្លួនឯងព្រោះចង់គេចវេសកាតព្វកិច្ចពន្ធដារ អាចចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនវិញប្រសិនបើដោះស្រាយបំណុលពន្ធដាររួចរាល់។
-វិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងអាមេរិកដែលបានផ្តួចផ្តើមគំនិតបិទការិយាល័យតំណាងដោយខ្លួនឯង អាចមានសេរីភាពបើកការិយាល័យខ្លួននៅកម្ពុជាវិញបាន។
៥.រាជរដ្ឋាភិបាលបាន និងបន្តដោះស្រាយជម្លោះដីធ្លី និងជំរុញការពន្លឿនចុះបញ្ជីដីធ្លីនៅទូទាំងប្រទេស។

平和、社会安定、安全の保護、経済成長の促進、国民の生活水準の向上、政治的な雰囲気、民主的な空間の改善、国民の法的な権利の維持、国家の和解のため、カンボジア政府は次のような立場と対策をとってきました。
1.2018年7月29日の総選挙は自由、公平、非暴力で行われ、20の政党が参加し、投票率は83.02%でした。カンボジアの国会は、政治活動を禁止されている人が政治活動を再開できるよう、法規制を検討しています。政府は、協議諮問最高評議会かつ法律や政策を作成するプロセスに関しての公開協議諮問フォーラムを設立し、裁判に起訴された人の権利を保護するため、裁判のヒアリング手続きを加速するよう呼びかけています。
2.民間団体との真のパートナーシップを高めるために、政府は
-民間団体が何かの活動をする時、地方自治体に最低三日前に通知しなければならない規則を削除しました。
-6か月に一回、かつ必要な時に民間団体との協議フォーラムを開催します。第2回協議フォーラムは2019年1月に開催される予定です。
-内務省の主導で関連省のワーキンググループを設立、協会と民間組織に関する規定や法律を含めて、民間団体の提案、懸念を検討します。
– 外務国際協力省も国際NGOとの協議フォーラムを開催する予定です。
3. 労働職業訓練省は、雇用者と雇用者を代表する専門組織との協議フォーラムのワーキンググループを設置する予定です。カンボジア政府は、裁判に起訴された労働組合に関して裁判のヒアリング手続きを加速するよう細心の注意を払っています。
4. カンボジア政府は常に報道の自由と表現の自由を促進することに関心を持っています。カンボジアにおけるプレスの自由を制限するという主張に関して、真実は以下の通り:
-Cambodia Daily新聞は、納税義務を怠ったため閉鎖しており、納税すれば事業を開始することができます。
-駐在事務所を自ら閉鎖したRadio Free AsiaとRadio Voice of Americaは、自由にカンボジアに事務所を再開することができます。
5.カンボジア政府は引き続き土地紛争に対処し、全国の土地登録を促進します。