Visit by Lieutenant General HUN MANET to Japan

តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូមួយក្រុម អញ្ជើញមកបំពេញ ទស្សនកិច្ចនៅប្រទេសជប៉ុន ពីថ្ងៃទី២៥ ដល់ ២៩ ខែ មេសា ឆ្នាំ២០១៨។
ក្នុងកំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជាបាន៖
-ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម Shinzo Abe នាយករដ្ឋមន្រ្តីជប៉ុននៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨។
-ជួបសំណេះសំណាល ជាមួយក្រុមសមាជិកសភាមិត្តភាព ជប៉ុន-មេគង្គ ដឹកនាំដោយលោក Ryu Shionoya ជាប្រធានក្រុមសមាជិកសភាមិត្តភាព ជប៉ុន-មេគង្គនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨។
-ជួបសម្ដែងការគួរសមជាមួយឯកឧត្តម Masahiko Komura អនុប្រធានគណៈបក្សប្រជាធិបតេយ្យសេរី នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។
-ជួបសម្ដែងការគួរសមជាមួយឯកឧត្តម Itsunori ONODERA រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។
-ជួបសម្ដែងការគួរសមជាមួយឯកឧត្តម Taro Kono រដ្ឋមន្រ្តី ការបរទេសជប៉ុននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។
-ជួបពិភាក្សាការងារជាមួយឯកឧត្តមឧត្តមនាវី Katsutoshi Kawano នាយសេនាធិការ ចម្រុះនៃកងស្វ័យការពារជប៉ុន និង ឯកឧត្តមឧត្តមសេនីយ៍ Koji Yamasaki នាយសេនាធិការកងទ័ពជើងគោកនៃកងស្វ័យការពារជប៉ុន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។
-ជួបសំណេះសំណាលជាមួយក្រុមសមាជិកសភាមិត្តភាពជប៉ុន-កម្ពុជា ដែលដឹកនាំដោយឯកឧត្តម Masahiro Imamura ផងដែរ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។
ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ចនោះដែរ កាលពីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ២០១៨ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលរួមក្នុងកម្មវិធីជួបជុំគ្នាជាមួយបងប្អូន ប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុនប្រមាណ ៤០០នាក់។

At the invitation of the Japanese Government, Lieutenant General HUN MANET led a group of Cambodian delegation to pay 5-day visit to Japan from 25- 29 April 2018.
During the visit, the activities of Lieutenant General HUN MANET and Cambodian Delegation are as follows:
-paying a courtesy call on His Excellency Mr. Shinzo Abe, Prime Minister of Japan, on 26 April 2018.
-meeting with Japan – Mekong parliamentary Friendship Group led by H.E. Mr. Ryu Shionoya, President of Japan- Mekong parliamentary Friendship Group, on 26 April 2018.
-paying a courtesy call on Mr. Masahiko Komura, Vice-President of Liberal Democratic Party, on 27 April 2018.
-paying a courtesy call on H.E. Mr. Itsunori ONODERA, Minister of Defense of Japan, on 27 April 2018.
-paying a courtesy call on H.E. Mr. Taro Kono, Minister of Foreign Affairs of Japan, on 27 April 2018.
-holding a discussion with Admiral Katsutoshi Kawano, Chief of Staff, Joint Staff of the Japan Self Defense Forces, and General Koji Yamasaki, Chief of Staff of Japan Ground Self–Defense Forces, on 27 of April 2018.
– Lieutenant General HUN MANET also met with Japan-Cambodia Parliamentary Friendship Group led by Mr. Masahiro Imamura, Chairman of Japan-Cambodia Parliamentary Friendship Group, on 27 of April 2018.
Taking the opportunity of the visit, on 28 April 2018, Lieutenant General HUN MANET attended the gathering event with the Cambodian people working and living in Japan approximately 400 people.