The visit of His Majesty Norodom Sihamoni, King of Cambodia, to Hyogo Prefecture, Japan, from 6 to 9 April 2018

នៅថ្ងៃទី០៦ – ០៩ ខែមេសា ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានយាងបំពេញព្រះរាជដំណើរទស្សនកិច្ច នៅប្រទេសជប៉ុន ។ ក្នុងឱកាសនៃព្រះរាជដំណើរទស្សនកិច្ចនោះ ព្រះករុណាព្រះមហាក្សត្រ ទ្រង់បានយាងចូលរួមក្នុងពិធីបុណ្យ Grand Buddhist Ceremony of International Buddhist Day ពិធីកាត់ខ្សែបូរសម្ពោធ Sattapaniguha Auditorium ឬអាចហៅបានថា International Buddhist Auditorium និង Royal Ceremonial Hall។ មហាសាលទាំងពីរនេះសាងសង់ឡើងដើម្បីថ្វាយព្រះរាជកិត្តិយសដល់ព្រះករុណាព្រះមហាក្សត្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះដែរ ព្រះករុណាព្រះមហាក្សត្រទ្រង់ក៏បានយាងទទួលស្វាគមន៍ជួបសវនការជាមួយមេដឹកនាំកំពូលផ្នែកព្រះពុទ្ធសាសនាពីបណ្ដាប្រទេសចំនួន១៤ ផងដែរ។

The visit of His Majesty Norodom Sihamoni, King of Cambodia, to Hyogo Prefecture, Japan, from 6 to 9 April 2018 was successfully undertaken. During the sojourn of His Majesty in Japan, His Majesty joined the Grand Buddhist Ceremony of International Buddhist Day as Chief Guest of Honor, the Unveiling Ceremony of Stone Monument and Inauguration Ceremonies of the Sattapanniguha Auditorium, which is also known as the International Buddhist Auditorium, and the Royal Ceremonial Hall. Both the Auditorium and Ceremonial Hall are in honor of His Majesty Norodom Sihamoni.
Furthermore, His Majesty also received Royal audience from supreme Buddhist leaders of 14 countries.