H.E. Ambassador joined the 7th Annual ASEAN-Hitachi Gathering

នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមកម្មវិធីការជួបជុំប្រចាំឆ្នាំអាស៊ាន-ហ៊ីតាឈីលើកទី៧ ដែលបានរៀបចំឡើងដោយក្រុមហ៊ុនហ៊ីតាឈី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានការចូលរួមពីលោក Toshiaki Higashihara ប្រធាននិងនាយកប្រតិបត្តិ ព្រមទាំងថ្នាក់ដឹកនាំ ក្រុមហ៊ុនហ៊ីតាឈីផ្សេងទៀត និងពីសំណាក់អង្គទូតតំណាងប្រទេសសមាជិកអាស៊ានទាំងអស់។
លោក Toshiaki Higashihara បានបង្ហាញពីសមិទ្ធផលសំខាន់ៗនិងបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុនហ៊ីតាឈី ហើយបានសម្តែងនូវចំណាប់អារម្មណ៍ចង់ដឹងពីទស្សនៈនានារបស់អង្គទូតក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងក្រុមហ៊ុនជាមួយបណ្តាប្រទេសនៅអាស៊ាន។ លោកជំទាវបានឆ្លៀតឱកាសនោះជម្រាបដល់អង្គពិធីពីសន្តិភាពនិងស្ថិរភាពនយោបាយក្នុងប្រទេស ដែលធ្វើឲ្យកម្ពុជាមានកំណើននិងពោរពេញទៅដោយសក្កានុពលសេដ្ឋកិច្ចដូច សព្វថ្ងៃ ហើយក៏បានស្នើឲ្យក្រុមហ៊ុនហ៊ីតាឈី ជាពិសេសលោក Toshiaki Higashihara បង្កើនសកម្មភាពធុរកិច្ចរបស់ខ្លួន និងធ្វើការវិនិយោគបន្ថែមទៀតនៅប្រទេសកម្ពុជា។
On 05 February 2018, H.E. Ms. Chea Kimtha, Ambassador of the Kingdom of Cambodia to Japan, joined the 7th Annual ASEAN-Hitachi Gathering, which was organized by Hitachi, in Tokyo, Japan, with participation of Mr. Toshiaki Higashihara, President and CEO of Hitachi, the company’s other management members and Tokyo-based ASEAN diplomats.
Mr. Toshiaki Higashihara presented the company’s landmark achievements and latest technology and expressed his interest in hearing from the diplomats any thought and opinions to further enhance Hitachi’s relations with ASEAN Member States. Taking this opportunity, H.E. Ambassador presented to the Gathering Cambodia’s peace and political stability, which have made Cambodia achieve economic growth and full of business potentials, and requested Hitachi, especially Mr. Toshiaki Higashihara, to increase the company’s business activities and to invest more in the country.