H.E. Ambassador Met with Chairman of AEON 1% Club Foundation and Executive Director of Japan Committee for UNICEF

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ លោកជំទាវ ជា គឹមថា បានទទួលជួបលោក Hiroshi Yokoo ប្រធានមូលនិធិក្លឹប AEON 1% និងលោក Ken Hayami នាយកប្រតិបត្តិនៃគណ:កម្មាធិការ ជប៉ុនផ្នែក UNICEF ព្រមទាំងមន្ត្រី AEON និង UNICEF ដទៃទៀត នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ។
ក្នុងឱកាសនៃជំនួបនេះ លោក Hiroshi Yokoo និងលោក Ken Hayami បានជម្រាបជូនលោកជំទាវឯកអគ្គរាជទូតអំពីចំនួននិងសកម្មភាពរៃអង្គាសមូលនិធិសម្រាប់“យុទ្ធនាការទឹកស្អាត AEON – UNICEF 2017” ដែលធ្វើឡើងក្នុងគោលបំណងជួយកុមារា-កុមារីកម្ពុជានៅតាមខេត្តឆ្ងាយៗបានទទួលទានទឹកស្អាត ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក Hiroshi Yokoo ក៏បានរាយការណ៍ជូនលោកជំទាវឯកអគ្គ រាជទូតអំពីសកម្មភាពរបស់សិស្សានុសិស្សជប៉ុនដែលបានធ្វើទស្សនកិច្ចសិក្សានៅប្រទេស កម្ពុជានៅខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងកម្មវិធីឯកអគ្គរាជទូតជំទង់កម្ពុជា-ជប៉ុន ផងដែរ ។
On 8 December 2017, H.E. Ambassador Chea Kimtha received the meeting with Mr. Hiroshi Yokohama, Chairman of AEON 1% Club Foundation, and Mr. Ken Hayami, Executive Director of Japan Committee for UNICEF, as well as other AEON and UNICEF staff at the Royal Embassy of Cambodia in Japan.
In the meeting, Mr. Hiroshi Yokoo and Mr. Ken Hayami informed H.E. Ambassador about the fundraising activities of “2017 AEON-UNICEF Safe Water Campaign”, aimed at bringing safe water to the most vulnerable children in Cambodia.
On that occasion, Mr. Hiroshi Yokoo also reported to H.E. Ambassador concerning the activities of Japan’s High School Students who made study visits in Cambodia In November 2017 in the “Cambodia & Japan Teenage Ambassador” Program.