<<សំខាន់>> សេចក្ដីជូនដំណឹង៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចេញវិធានការ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២០ ដែលមានព័ត៌មានលម្អិតដូចខាងក្រោម៖

សេចក្ដីជូនដំណឹង៖ រដ្ឋាភិបាលជប៉ុននឹងអនុញ្ញាត ចាប់ពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០នេះតទៅ ឱ្យជនបរទេសដែលកាន់ទិដ្ឋាការរយៈពេលមធ្យម (លើសពី៩០ថ្ងៃ) និងរយៈពេលវែង អាចដាក់ពាក្យស្នើសុំទិដ្ឋាការ “ការងារដែលបានកំណត់ (Designated activities)” រយៈពេល៦ខែ (សូមអានព័ត៌មានលម្អិតដូចខាងក្រោម)។

សេចក្តីប្រែសម្រួលអំពីលក្ខខណ្ឌ និងនិតិវិធីស្នើសុំប្រាក់ឧបត្ថម្ភ១០០០០០យ៉េន ចំពោះជនជាតិជប៉ុន និងជនបរទេសដែលមានទិដ្ឋាការស្នាក់នៅលើសពី៣ខែ ដែលមានព័ត៌មានលម្អិតដូចខាងក្រោម៖

សេចក្ដីជូនដំណឹង៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនប្រជាពលរដ្ឋខ្មែរ ទាំងអស់​​ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន អំពីមជ្ឈមណ្ឌលពិគ្រោះយោបល់ទីក្រុងតូក្យូ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ សម្រាប់ជនបរទេស ដែលបងប្អូនអាចពិគ្រោះយោបល់អំពីបញ្ហាកើតឡើងដោយសារកូវីដ១៩ ដោយឥតគិតថ្លៃ។