ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូន​ប្រជា​ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនថា នៅទីក្រុងតូក្យូ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ បានកើនឡើងខ្ពស់ជាបន្តបន្ទាប់​គួរអោយ​បារម្ភ ហើយអភិបាលក្រុងតូក្យូ និងខេត្តដែលនៅជុំវិញតូក្យូ​ “មិនគួរធ្វើដំណើរ​មកទីក្រុងតូក្យូ បើ​មិនចាំបាច់​និងមិនបន្ទាន់ នៅថ្ងៃសៅរ៍ ទី២៨ និងអាទិត្យ ទី២៩ ខែមីនានេះ​” ។ ជាថ្មីម្តងទៀត ស្ថានទូតសូមអំពាវនាវដល់ពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ជាពិសេសបងប្អូនដែលកំពុងស្នាក់នៅទីក្រុងតូក្យូ និងខេត្តទាំង៤ខាងលើ សូមមេត្តាសហការ និងប្រតិបត្តិ តាមការអំពាវនាវរបស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុន និងបង្កើនស្មារតីប្រុងប្រយ័ត្ន​ខ្ពស់ជាប់​ជានិច្ច​ពេលធ្វើ​ដំណើ​រ​​ក្នុងករណីចាំបាច់បំផុត ។ សូមថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យល្អ ចៀសវាង​ការជួបជុំគ្នាច្រើន នៅឲ្យឆ្ងាយពីគ្នាពេលជួបគ្នា និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវការណែនាំ និងវិធានការ​ការពារ​របស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុន ។

សេចក្តីជូនដំណឹង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ​​ខ្មែរ ដែល​កំពុង​រស់នៅ សិក្សា ធ្វើ​កម្មសិក្សា និង​​ធ្វើការនៅប្រទេសជប៉ុនទាំងអស់ អំពីស្ថានភាពនៃការរីករាលដាល​នៃកូវីដ១៩ និងវិធានការទប់ស្កាត់របស់រដ្ឋាភិបាល និងអាជ្ញាធរដែនដីជប៉ុន។ ​ ក្នុងករណីបងប្អូនចង់ប្រឹក្សាយោបល់ សូមទាក់ទង​៖ – ហ្វេសប៊ុកស្ថានទូត៖ Royal Embassy of Cambodia in Japan – ទូរស័ព្ទក្រុមការងារ​ស្ថានទូត៖ ​ ០៨០ ៤៦៨៩ ៩៣៧៤ សម្រាប់សហគមន៍ និងនិស្សិត និង​ ០៨០ ៣៤៥៩ ៧៨៨៩ សម្រាប់កម្មសិក្សាការី និងពលករជំនាញ – ទូរស័ព្ទ Hotline របស់​អាជ្ញាធរជប៉ុន៖ ០៣ ៥៣២០ ៤៥៩២ សម្រាប់​មណ្ឌល​ប្រឹក្សា​យោបល់​នៅ​ តូក្យូ និង ០៥០ ៣៨១៦ ២៧៨៧ សម្រាប់​ភ្ញៀវទេសចរណ៍។ ស្ថានទូតសូមឆ្លៀតឱកាស​នេះជូនពរបងប្អូនទាំងអស់មានសុខភាពល្អ និងចៀសសផុតពីការឆ្លងវីរូស កូវីដ​១៩។

គួរអោយរំភើបណាស់ ដោយបានទទួលផ្លែប៉ោមផ្អែមឆ្ងាញ់ និងត្រីងៀតប្រឡាក់ដោយផ្ទាល់ពីប្អូនៗកម្មសិក្សាការីទាំង ១៤នាក់ ដែលកំពុងធ្វើការនៅខេត្តAomori ។ សូមកោតសរសើរចំពោះទឹកចិត្តចែករំលែករបស់ប្អូនៗ និងអរគុណចំពោះកាយវិការដ៏ប្រពៃនេះ ។ ស្ថានទូតមានសេចក្តីត្រេកអរដែល បានទទួលដំណឹងថាក្រោយពីស្ថានទូតបានអន្តរាគមន៍ បញ្ហាប្រាក់ខែ និងលក្ខខណ្ឌការងារនៅកន្លែងធ្វើការរបស់ប្អូនមាន ភាពល្អប្រសើរ។ សូមជូនពរប្អូនៗមានសុខភាពល្អ សុភមង្គល ជោគជ័យក្នុងការងារ និងសូមរក្សាអនាម័យល្អ ដើម្បីជៀសផុតពីការឆ្លងជំងឺCovid-19។

នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឲ្យ លោក ISHIKAWA Hiroshi អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍នៃក្រសួងការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាកាងារ នៅទីស្តីការក្រសួង។