Category Archives: Embassy

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ស្ថានឯកអគ្គរាជទូតកម្ពុជាបានរៀបចំកិច្ចប្រជុំលើកទី១៩ ”អាស៊ី-អាហ្រ្វិក២០” ដើម្បីផ្សព្វផ្សាយអំពីប្រទេសកម្ពុជា ការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេស សក្កដានុពលសេដ្ឋកិច្ច វិនិយោគកម្ពុជា និងទេសចរាចរណ៍ ជូនភ្ញៀវចំនួន ៧០នាក់ រួមមនអង្គទូតនៃបណ្តាប្រទេសអាស៊ាន និងអាហ្រ្វិកប្រចាំប្រទេសជប៉ុន តំណាងJICA តំណាងក្រសួងពាណិជ្ជកម្មជប៉ុន និងក្រុមហ៊ុនឯកជន។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីផ្លាស់ប្តូរពត៌មានរវាងប្រទេសនៅតំបន់អាសុី ជាមួយអាហ្វ្រិក និងចែករំលែកពត៌មានស្តីពីកិច្ចសហប្រតិបត្តិជប៉ុន-អាសុី និងជប៉ុន-អាហ្វ្រិក ។

នៅល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានរៀបចំមីទ្ទីងអបអរសាទរខួប៤១ឆ្នាំ ទិវាជ័យជម្នះ៧ មករា ដោយមានអ្នកចូលរួមចំនួន៩០ នាក់ ក្នុងនោះមានប្រជាពលរដ្ឋខ្មែរ និសិត្ស និងកម្មសិក្សាការី (ពលករ) ដែលជាសមាជិកបក្សប្រជាជនកម្ពុជា ហើយខ្លះទៀតមិនមែនជាសមាជិក ។ ឯកឧត្ដម ឯកអគ្គរាជទូតបាន៖ ១- ពន្យល់អំពីអត្ថន័យនៃទិវា៧មករា និងសមិទ្ធផលសំរេចបាន ក្នុងរយៈពេល ៤១ ឆ្នាំកន្លងទៅនេះ ជាពិសេសនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការអភិវឌ្ឍ សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ។ ២- បទពិសោធន៍របស់កម្ពុជា “សន្តិភាពពេលលេញបាននាំមកនូវការអភិវឌ្ឍ“ ដូចនេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសន្តិភាពអោយបានគង់វង្ស ទោះក្នុងតំលៃណាក៏ដោយ ។ ៣- ចូលរួមលើកកំពស់សាមគ្គីភាព និងពង្រឹងឯកភាពជាតិ ។ បងប្អូនចូលរួមក្នុងកម្មវិធីនេះបានសំដែងការដឹងគុណចំពោះថ្ងៃ ៧ មករា ហើយបាន បញ្ជាក់ថា “បើគ្មានថ្ងៃ៧មករា ពួកគាត់គ្មានថ្ងៃនេះដែរ “។ កម្ពុជាមានសុខសន្តិភាពពេញលេញ សន្តិភាពបាននាំមក នូវការអភិវឌ្ឍ ហើយបានស្នើសុំអោយ មានការចូលរួមថែរក្សាសន្តិភាព អោយបានគង់វង្ស។ ស្ថានទូតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់បងប្អូនទាំងអស់🙏🙏🙏។

សេចក្ដីជូនដំណឹងអំពីអាហារូបករណ៍៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន មានសេចក្ដីរីរាយសូមជម្រាបជូនប្អូនៗនិស្សិតថា មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) បានសម្រេចផ្ដល់អាហារូបករណ៍ចំនួន០១កន្លែងសម្រាប់និស្សិតកម្ពុជា នៅតំបន់កានតូ។ សម្រាប់ព័ត៌មានលម្អិត សូមមើលសេចក្ដីជូនដំណឹងខាងក្រោម៖