Category Archives: Embassy

ដំណឹងល្អ! ចេកកម្ពុជាបានបង្ហាញវត្តមាននៅទីផ្សារប្រទេសជប៉ុន។ តាមការជូនដំណឹងខាងផ្សារទំនើបដែលទទួលលក់ចេកកម្ពុជា និងតាមការទិញហូបដោយផ្ទាល់ ចេកកម្ពុជា មានគុណភាព ផ្អែមត្រជាក់ ល្មួតជាទីគាប់ចិត្ត មិនចាញ់ចេកពីប្រទេសដទៃឡើយ។ សូមលើកទឹកចិត្ត ប្រជាជនជប៉ុន បងប្អូនខ្មែរ និង អតិថិជនទូទៅ បន្តគាំទ្រចេក និងផលិតផលផ្លែឈើ ប្រកបដោយគុណភាពពីកម្ពុជា។

<<សំខាន់>> សេចក្ដីជូនដំណឹង៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចេញវិធានការ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២០ ដែលមានព័ត៌មានលម្អិតដូចខាងក្រោម៖

សេចក្ដីជូនដំណឹង៖ រដ្ឋាភិបាលជប៉ុននឹងអនុញ្ញាត ចាប់ពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០នេះតទៅ ឱ្យជនបរទេសដែលកាន់ទិដ្ឋាការរយៈពេលមធ្យម (លើសពី៩០ថ្ងៃ) និងរយៈពេលវែង អាចដាក់ពាក្យស្នើសុំទិដ្ឋាការ “ការងារដែលបានកំណត់ (Designated activities)” រយៈពេល៦ខែ (សូមអានព័ត៌មានលម្អិតដូចខាងក្រោម)។

សេចក្តីប្រែសម្រួលអំពីលក្ខខណ្ឌ និងនិតិវិធីស្នើសុំប្រាក់ឧបត្ថម្ភ១០០០០០យ៉េន ចំពោះជនជាតិជប៉ុន និងជនបរទេសដែលមានទិដ្ឋាការស្នាក់នៅលើសពី៣ខែ ដែលមានព័ត៌មានលម្អិតដូចខាងក្រោម៖